អ្នកចំណូលថ្មី​រាប់រយ​គ្រួសារ​មក​ចុះឈ្មោះ​យកដីសម្បទាននៅខេត្ត​ក្រចេះ

យោងតាម​លោក​អភិបាល​រង​ខេត្ត​បាន​ឲ្យដឹង​ថា ចំនួន​គ្រួសារ​ដែល​បាន​ចុះឈ្មោះ​ដើម្បីទទួលបាន​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​អ្នកភូមិដែលត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​ ហើយ​ដែលបាន​ធ្វើការ​ត​វ៉ា​ជា​ច្រើន​លើក​ច្រើន​សា​កាលពី​ខែ​មុន​ក្នុង​រាជ​ធានី​ភ្នំពេញនោះ​ បាន​កើនឡើងជាង​ទ្វេដង ដោយមាន​​អ្នក​ចំណូលថ្មី​រាប់រយគ្រួសារ​​មក​ចុះឈ្មោះដែរ។ លោក ខាន់​ ចំណាន អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍ថា ដីសម្បទាន​ទំហំ​៧៥០​ហិកតា​ដែលត្រូវ​បាន​លៃទុក​សម្រាប់​អ្នកភូមិ​៣០១គ្រួសារ​ ដែលផ្ទះសំបែង​របស់ពួកគាត់​​ត្រូវ​​អាជ្ញាធរ​ដុតបំផ្លាញ​បន្ទាប់ពី​ពួកគាត់មិន​ព្រម​ចាកចេញពីដីដែលមាន​វិ​វាទ​ នៅពេល​ដីនេះត្រូវ​បានប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ប៊ិញភួក២ (Binh Phuoc 2)នោះ​ ឥឡូវនេះ​មាន​អ្នក​សុំ​ចុះ​ឈ្មោះ​​៧៥០គ្រួសារហើយ​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/15336/