ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បានរុះរើ​និង​រំកិលផ្ទះដោយសារ​ការ​បាក់​ច្រាំងទន្លេ

ក្រុម​​​មន្ត្រី​​​បាន​​​ជូន​ដំណឹង​កាល​​​ពីម្សិលមិញ​​​ថា ការ​​​បាក់​​​ច្រាំ​​​ង​​​ទន្លេ​​​មេគង្គ​​​ក្នុង​​​ស្រុក​​​ស្រីសន្ធរ​​​ខេត្ត​​​កំពង​​​់​​​ចាម​​​ បាន​​​បណ្តាល​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​១៨​​​គ្រួសារ​​​រុះ​​​រើ​​​ផ្ទះ​​​សំបែងរបស់​​​ខ្លួន និង​​កំពុង​​គំរាម​​​កំហែង​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​រយ​​​គ្រួសារផ្សេង​​​ទៀត។ លោក យ៉ាន យ៉េត មេឃុំ​​​កោះ​​​អណ្តែត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា យ៉ាង​​​ហោច​​​ណាស់​​​ផ្ទះ​​​ចំនួន​​​១៦​​​ខ្នង​​​ត្រូវ​​​បាន​​​រុះរើ និង​​​រំកិល​​​​​​ចាប់​​​តាំង​​​ពី​​​ដើម​​​ខែ​​​កក្កដា​មក​​​ដោយ​​​សារ​​​ការ​​​បាក់​​​ច្រាំង​​​ទន្លេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ផ្ទះ​​​១០០​​​ខ្នង​​​ទៀត​​​នៅ​​​ក្នុង​​​ភូមិ​​​គគីរ​​​ ប្រហែល​​​ត្រូវ​​​​​​រុះ​​​រើ​​​​​​​​​​​​​​​ប្រសិន​​​បើ​​​នៅ​​​តែ​​​បន្ត​​​បាក់​​​ច្រាំង​​​ទន្លេ​​​ដូច្នេះ។ ឥឡូវ​​​នេះ​មាន​ការ​​​បាក់​​​ច្រាំង​​​ទន្លេ​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ៗ​​​ពី​​​ព្រោះ​​​​​​ទឹក​កំពុង​​​​ឡើង​​​ ហើយ​​​ខ្យល់​​​ខ្លាំង​​​បណ្តាល​​​ឲ្យ​​​ទឹក​​​រលក​​​បោក​​​បំបាក់​​​ច្រាំង​​​ទន្លេ”។ …

អ៊ួច សូនី
http://www.cambodiadailykhmer.com/news/17702/