គណៈមេធាវី​កម្ពុជា​បដិសេធ​ការ​អះ​អាង​​ពី​ឥទ្ធិពល​នយោបាយ​

គណៈមេធាវី​កម្ពុជា​​បាន​ច្រាន​ចោល​​ការ​រិះគន់​យ៉ាង​​ខ្លាំង​​អំពី​ឯករាជភាព និង​ក្រម​សីល​​​ធម៌​របស់​ខ្លួន​ពី​សំណាក់​គណៈមេធាវី​អន្តរ​​​ជាតិ​​​​(IBA)ដែល​បាន​សួរ​អំពី​​​​សមាជិក​ភាព​​​របស់​កម្ពុជា​​​នៅ​ក្នុង​​ក្រុម​ពិភពលោក​នេះ​ដោយ​​​ហៅ​ការ​វាយ​តម្លៃនេះ​ថា ជា “ការ​ប្រមាថ” ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ​។

បន្ទាប់ពី​​​អ្នក​ជំនាញ​ផ្នែក​ច្បាប់​មួយ​ក្រុម ​បាន​​​មក​ធ្វើ​ទស្សនកិច្ច​នៅ​​ប្រទេស​កម្ពុជា​​​​ វិទ្យា​​​ស្ថាន​សិទ្ធិ​មនុស្ស​​របស់​ IBA នេះ​ កាលពី​សប្ដាហ៍​មុន បាន​ចេញ​សេចក្ដី​ ថ្លែង​ការណ៍​មួយ​ស្ដី​អំពី​ប្រព័ន្ធ​​យុត្តិធម៌​​ក្នុង​ប្រទេស​កម្ពុជា ដោយ​ចោទ​ប្រកាន់​គណៈ​​​មេធាវី​នេះ​ថា​បាន​គំាទ្រ​បេក្ខជន​​គ្មាន​​​លក្ខណៈ​​​សម្បត្តិ​​​គ្រប់​​​គ្រាន់​​​ដែល​មាន​ទំនាក់​ទំនង​​ជាមួយ​គណបក្ស​ប្រជា​​​ជន​កម្ពុជា សម្រាប់​​​ធ្វើ​ជា​​សមាជិកភាព​ ដោយ​​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​​​ជន​កម្ពុជាមាន​ឥទ្ធិពល​​​លើ​​​ការ​បោះ​ឆ្នោត​​ជ្រើស​រើសថ្នាក់​ដឹកនាំ និង​​​ទទួល​សំណូក​ជា​ថ្នូរ​នឹងកន្លែង​ផ្សេង​ៗ​នៅ​ក្នុង​​​កម្មវិធី​​បណ្ដុះ​បណ្ដាល​នានា។ ក្នុង​ចំណោម​​​​អនុសាសន៍​របស់​របាយការណ៍​នេះ​​ គឺ​​​ពិនិត្យ​មើល​សមា​​​ជិក​ភាព​គណៈមេធាវី​នៃ​ព្រះរាជា​​​ណា​​​ចក្រ​កម្ពុជាក្នុង​IBA​​។ …

អូន ភាព
http://www.cambodiadailykhmer.com/news/27788/