ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​កំពុង​​​បំផ្លាញ​​​បរិស្ថាន​​​សមុទ្រ​​​របស់​​​ខេត្ត​​​កែប

ផែ​​​កោះ​​​ទន្សាយ,​​​ខេត្ត​​​កែប-​​​ទូក​​​ប្រើ​​​ម៉ាស៊ូត​​​រាប់​​​សិប​​​គ្រឿង​​​​​​បើក​​​កាត់​​​ឈូង​​​សមុទ្រ​​​កែប​​​​​​ដោយឮ​​​សូរ​​​លាន់​​​សន្ធឹក​​​រហូត​​​ដល់​​​វា​​​ធ្វើ​​​ឲ្យ​​​កក្រើក​​​ផែ​​​។ ទូក​​​ទាំង​​​នោះ​​​អូស​​​អួន​​​បំពាក់​​​អគ្គិសនី​​​​​​សណ្តូន​​​ចុះ​​​ទៅ​​​ក្រោម​​​នៅ​​​​​​ពាសពេញ​​​តំបន់​​​ទឹក​​​រាក់​​​​​​​​​​​​​ក្បែរ​​​ឆ្នេរ​​​សមុទ្រ​​​ ដោយ​​​ប្រមូល​​​យក​​​ជីវិត​​​សត្វ​​​សមុទ្រ​​​មិន​​​ថាតូច​​​មិន​​​ថា​​​ធំ​​​​​​ ដោយ​​​បំផ្លិច​​​បំផ្លាញ​​​កន្លែង​​​បង្កាត់​​​ពូជ​​​ដ៏​​​សំខាន់​​​​​​​​​។ ហើយ​​​ទូក​​​ទាំង​​​នោះ​​​​​​អូស​​​គូ​​​យ៉ាង​​​កៀក​​​នឹង​​​ឆ្នេរ​​​រហូត​​​ដល់​​​អ្នក​​​អាច​​​ស្តាប់​​​ឮ​​​ការ​​​និយាយ​​​ឆ្លើយ​​​ឆ្លង​​​វិទ្យុ​​​ទាក់​​​ទង​​​របស់​​​ពួក​​​គេ​​​ទៀត​​​ផង​​​។ …

តាម​​​មាត្រា​​​៤៩​​​នៃ​​​ច្បាប់​​​ជល​​​ផល​​​ ការ​​​អូស​​​អួន​​​នៅ​​​តំបន់​​​ក្បែរ​​​ឆ្នេរ​​​ (ដែល​​​មាន​​​ជម្រៅ​​​មិន​​​ដល់​​​២០ម៉ែត្រ) ត្រូវ​​​ហាម​​​ឃាត់​​​។ ក្នុង​​​​​​មាត្រា​​​២០​​​ ការ​​​ប្រើ​​​ឧបករណ៍​​​នេសាទ​​​អគ្គិសនី​​​គឺ​​​ហាម​​​ប្រាម​​​ជា​​​ដាច់​​​ខាត​​​នៅ​​​គ្រប់​​​តំបន់​​​់ទាំង​​​អស់​​​។ បទ​​​ល្មើស​​​ទាំង​​​ពីរ​​​នេះ​​​អាច​​​មានទោស​​​ជាប់​​​ពន្ធនាគារ​​​ ហើយអាជ្ញាធរ​​​ដែល​​​រួម​​​គំនិត​​​ ឬ​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ​​​ដោយ​​​ចេតនា​​​ ក៏​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ និង​​​ការ​​​ផាក​​​ពិន័យ​​​ដែរ។

ប៉ុន្តែ បើ​​​ទោះ​​​ជា​​​មាន​​​ច្បាប់​​​ក្តី​​​ ទូក​​​នេសាទ​​​នៅ​​​តាម​​​បណ្តោយ​​​តំបន់​​​ឆ្នេរ​​​កែប​​​បន្ត​​​អូស​​​អួន​​​ក្នុង​​​សមុទ្រ​​​ ដោយ​​​គ្មាន​​​ឧបសគ្គ​​​ ដោយទូក​​​នេសាទ​​​ជា​​​ច្រើន​​​ប្រើ​​​​​​អួន​​​ឆក់​​​​​​។ …

នគរ​​​បាល​​​សមុទ្រ​​​បាន​​​បដិសេធ​​​ជា​​​រហូត​​​មក​​​ថា គ្មាន​​​ទូក​​​បរទេស​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ទេ​​​ ថែម​​​ទាំង​​​ចង់​​​បដិសេធ​​​ការ​​​ស្លាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​​​នៅ​​​សមុទ្រ​​​ដែរ​​​ បន្ទាប់​​​ពីមាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយ​​​អ្នក​​​នេសាទ​​​វៀតណាម​​​កាល​​​ពី​​​ខែ​​​កក្កដា​​​នោះ​​​។ អ្នកនេសាទ​​​ទាំង​​​កម្ពុជា​​​ ទាំង​​​វៀតណាម បាន​​​អះអាង​​​ដូច​​​គ្នា​​​ថា នគរ​​​បាល​​​ទទួល​​​សំណូក​​​។ …

ម៉ាតត៍​ ប្លូមប៊ឺហ្គ និង សេក ឧត្តម
http://www.cambodiadailykhmer.com/news/28310/