អាជ្ញាធរ​ខេត្តព្រះ​វិហារ​ឆ្មក់ចូល​កន្លែង​រុក​រក​​រ៉ែ​ខុសច្បាប់​នៅក្នុង​​ខេត្តព្រះ​វិហារ

កាល​ពីថ្ងៃ​សុក្រ​ អាជ្ញា​ធរ​ខេត្ត​ព្រះ​វិហារ​​បាន​បំបែក​កន្លែង​​ចំនួន​ប្រាំមួយ​ដែល​ពួកគេ​លើក​ឡើង​ថា កំពុង​ត្រូវ​​បានគេ​ប្រើ​ប្រាស់​ដើម្បីជីក​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​នៅលើ​ដី​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​ចិន​​មួយ​។ លោក គង់ មករា ប្រធាន​មន្ទីរ​ឧស្សា​ហកម្ម​​និង​រ៉ែ​ខេត្ត​ព្រះ​វិហារ​បាន​មាន​ប្រសាសន៍កាល​ពី​ម្សិល​មិញ​ថា អាជ្ញាធរ​រួម​មាន​នគរបាល​មូល​ដ្ឋាន កង​រាជ​អាវុធ​ហត្ថបាន​ឆ្មក់​ចូល​កន្លែង​ទាំង​នេះ​នៅ​ក្នុងស្រុក​រវៀង​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ពី​ក្រុមហ៊ុន WS Mining Industry Holding ដែល​បាន​លើ​កឡើង​ថា ទ​ទួលបាន​អាជ្ញាប័ណ្ណ​រុក​រក​រ៉ែ​មាស​លើ​ផ្ទៃដី​ទំហំ​៩៧.០០០ហិកតា​កាល​ពី​ឆ្នាំ​២០០៧។ …

អូន ភាព
http://www.cambodiadailykhmer.com/news/18639/