អាជ្ញាធរឃាត់ខ្លួនមនុស្ស ៥ នាក់ ករណីខួងយកថ្មម៉ាបខុសច្បាប់
អាជ្ញាធរខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខ្មែរ ៣ នាក់ និងវៀតណាម ២ នាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ដោយហេតុខួងយកថ្មម៉ាបដោយខុសច្បាប់ នៅភូមិក្បាលដំរី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោយពីអង្គការមួយបានបង្ហាញព័ត៌មានពីសកម្មភាពខុសច្បាប់របស់ជនសង្ស័យទាំង ៥ នាក់។ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងពីម្សិលមិញថា៖ «យើងកំពុងកសាងសំណុំរឿង និងរៀបចំរបាយការណ៍ចំពោះជនល្មើសទាំង ៥ នាក់នេះ ពីបទខួងយករ៉ែធម្មជាតិដោយគ្មានលិខិត គ្មានច្បាប់អនុញ្ញាត ហើយវាអាចមានបទល្មើស ១ ទៀត គឺយើងនឹងពិនិត្យទៅលើជនជាតិវៀតណាមថា តើគាត់មកនេះមានច្បាប់ទម្លាប់ត្រឹមត្រូវឬអត់? ដើម្បីចាត់វិធានការតាមច្បាប់កម្ពុជា»។ …
សុទ្ធ គឹមសឿន
https://bit.ly/2rseMa4