អ្នកបញ្ជា​ទិញ​អន្តរាគមន៍​ជំរុញ​ដំណោះស្រាយ​

ក្រុមហ៊ុន​បញ្ជា​ទិញ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដោយ​សន្តិវិធី​។​ ​ក្នុង​លិខិត​ចំហ​មួយ​ចុះ​ថ្ងៃ​ ទី​៧​ មក​រា​ ឆ្នាំ​ ២០១៤​ របស់​អ្នកបញ្ជា​ទិញ​រួម​មាន​ក្រុមហ៊ុន​ H&M​ Gap​ Inc.​ INDITEX​ ក្រុមហ៊ុន​ ADIDAS​ Group​ ក្រុមហ៊ុន​ PUMA​ ក្រុមហ៊ុន​ LEVI​ STRAUSS​ &​ CO.​ និង​ Columbia.​បាន​បាន​ផ្ញើ​ទៅ​រដ្ឋាភិបាល​ ប្រធាន​ GMAC​ សហជីព​ ស៊ី​ខៅ​ឌូ​ សហជីព​ FTU​ សហជីព​ NIFTUC​ សហជីព​ CCU​ សហជីព​ CUMW​ និង​ CATU​។​ ​ក្នុង​លិខិត​នោះ​ អ្នកបញ្ជា​ទិញ​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍​នៃ​សោកនាដកម្ម​ដែល​បាន​កើតឡើង​កាល​ ពី​ថ្ងៃ​ ទី​៣​ មក​រា​ ឆ្នាំ​ ២០១៤​ ទៅ​លើ​ការ​តវ៉ា​ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​។​ ក្នុង​លិខិត​នោះ​បាន​ឲ្យ​ដឹង​ថា​៖​ «​យើង​ប្រឆាំង​ដាច់ខាត​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​។​ វា​ជា​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​យើង​បាន​សង្កេត​ឃើញ​ការ​សាយភាយ​នៃ​ភាព​ចលាចល​ស៊ី​វិល​ និង​ការ​ប្រើប្រាស់​កម្លាំង​បាញ់​សម្លាប់​របស់​រដ្ឋាភិបាល​»​។​ ...​

Daniel de Carteret
http://postkhmer.com/index.php/business/business/108937-2014-01-08-04-22-58