សក្តា​នុពល​ផ្នែក​កសិកម្ម​ធ្វើ​ឲ្យ​ដី​នៅ​ក្រុង​បាត់​ដំបង​ឡើង​ថ្លៃ​

  តម្លៃ​ដីធ្លី​ក្នុង​ក្រុង​បាត់ដំបង​នា​អំឡុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៤​នេះ បាន​បន្ត​កើនឡើង​បន្ត​ទៀត បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​នៅក្នុង​ស្រុក​នា​ពេល​ថ្មីៗ​នេះ​។ … ការ​សិក្សា​របស់​ក្រុមហ៊ុន ឃី រៀលអេស្ទេត បាន​ធ្វើការ​បែងចែក​តម្លៃ​ដីធ្លី​នៅ​ក្រុង​បាត់ដំបង​ជា​ប្រាំ​បួន​តំបន់ ផ្សេង ៗ​គ្នា​។ ដី​នៅ​ចំណុច​កណ្តាល​ក្រុង តំបន់ A នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១ លេខ​២ លេខ៣ ផ្សារ​ណាត់ និង​ផ្សារ​បឹងឈូក តាម​ផ្លូវ​ធំ​ដី​មាន​តម្លៃ​ចាប់ពី​១២០០​ទៅ​១៨០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ខណៈ​ដី​តាម​ផ្លូវ​តូច​មាន​តម្លៃ​ចន្លោះ​ពី​៨០០-១១០០ ដុល្លារ​។ ដី​នៅ​តំបន់ B គិត​ចាប់ពី​ខាង​លិច​រង្វង់​មូល​តាដំបង​គ្រញូង​ទៅ​ដល់​ស្ទឹងសង្កែ​តាម បណ្តោយ​ផ្លូវ​ធំ​មាន​តម្លៃ​ចន្លោះ​ពី​៣០០​ទៅ​៧០០​ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ចន្លោះ​ពី​១៥០​ទៅ​២០០​ដុល្លារ។ តំបន់ C ដី​នៅ​ជិត​ផ្សារ​លើ តាម​ផ្លូវ​ធំ​មាន​តម្លៃ​ចាប់​ពី ២០០-៤០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ និង​ផ្លូវ​តូច​មាន​តម្លៃ​ពី​១២០-៤០០​ដុល្លារ។ តំបន់ D ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​ផ្លូវ​ជាតិ​លេខ​៥ ក្បែរ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មាន​តម្លៃ​ចន្លោះ​ពី​១២០០​ទៅ​១៨០០​ដុល្លារ និង​នៅ​តាម​ផ្លូវ​តូច​មាន​តម្លៃ​ចាប់ពី​៦០-២៥០​ដុល្លារ​។ តំបន់ E ក្បែរ​ផ្សារ​ថ្មី​នៅ​តាម​បណ្តោយ​ផ្លូវ​ធំ​មាន​តម្លៃ​ចាប់​ពី ៧០០-១១០០​ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ចាប់​ពី​១០០​ទៅ​២០០ ដុល្លារ។ តំបន់ F គិត​ពី​ក្រោយ​វិទ្យាល័យ​នេតយ៉ង់ និង​ផ្សារ​ថ្មី​ទៅ​ខាង​ត្បូង តាម​ផ្លូវ​ធំ​មាន​តម្លៃ​ចាប់ពី​១២០-១៦០ ដុល្លារ និង​ផ្លូវ​តូច​មាន​តម្លៃ​ចាប់ពី​៣០-៧០​ដុល្លារ​។ …

ស៊ុំ ម៉ាណេត
http://www.postkhmer.com/post-property/property-price/112446-2014-03-26-05-54-12