សក្តានុពលផ្នែកកសិកម្មធ្វើឲ្យដីនៅក្រុងបាត់ដំបងឡើងថ្លៃ
តម្លៃដីធ្លីក្នុងក្រុងបាត់ដំបងនាអំឡុងត្រីមាសទី១ ឆ្នាំ២០១៤នេះ បានបន្តកើនឡើងបន្តទៀត បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យមួយនៅក្នុងស្រុកនាពេលថ្មីៗនេះ។ … ការសិក្សារបស់ក្រុមហ៊ុន ឃី រៀលអេស្ទេត បានធ្វើការបែងចែកតម្លៃដីធ្លីនៅក្រុងបាត់ដំបងជាប្រាំបួនតំបន់ ផ្សេង ៗគ្នា។ ដីនៅចំណុចកណ្តាលក្រុង តំបន់ A នៅតាមបណ្តោយផ្លូវលេខ១ លេខ២ លេខ៣ ផ្សារណាត់ និងផ្សារបឹងឈូក តាមផ្លូវធំដីមានតម្លៃចាប់ពី១២០០ទៅ១៨០០ដុល្លារក្នុង១ម៉ែត្រការ៉េ ខណៈដីតាមផ្លូវតូចមានតម្លៃចន្លោះពី៨០០-១១០០ ដុល្លារ។ ដីនៅតំបន់ B គិតចាប់ពីខាងលិចរង្វង់មូលតាដំបងគ្រញូងទៅដល់ស្ទឹងសង្កែតាម បណ្តោយផ្លូវធំមានតម្លៃចន្លោះពី៣០០ទៅ៧០០ដុល្លារ និងផ្លូវតូចមានតម្លៃចន្លោះពី១៥០ទៅ២០០ដុល្លារ។ តំបន់ C ដីនៅជិតផ្សារលើ តាមផ្លូវធំមានតម្លៃចាប់ពី ២០០-៤០០ដុល្លារក្នុង១ម៉ែត្រការ៉េ និងផ្លូវតូចមានតម្លៃពី១២០-៤០០ដុល្លារ។ តំបន់ D ដែលស្ថិតនៅប៉ែកខាងជើងផ្លូវជាតិលេខ៥ ក្បែរមន្ទីរពេទ្យបង្អែកខេត្តមានតម្លៃចន្លោះពី១២០០ទៅ១៨០០ដុល្លារ និងនៅតាមផ្លូវតូចមានតម្លៃចាប់ពី៦០-២៥០ដុល្លារ។ តំបន់ E ក្បែរផ្សារថ្មីនៅតាមបណ្តោយផ្លូវធំមានតម្លៃចាប់ពី ៧០០-១១០០ដុល្លារ និងផ្លូវតូចមានតម្លៃចាប់ពី១០០ទៅ២០០ ដុល្លារ។ តំបន់ F គិតពីក្រោយវិទ្យាល័យនេតយ៉ង់ និងផ្សារថ្មីទៅខាងត្បូង តាមផ្លូវធំមានតម្លៃចាប់ពី១២០-១៦០ ដុល្លារ និងផ្លូវតូចមានតម្លៃចាប់ពី៣០-៧០ដុល្លារ។ …
ស៊ុំ ម៉ាណេត
http://www.postkhmer.com/post-property/property-price/112446-2014-03-26-05-54-12