ទីផ្សារ​ស្រោម​អនាម័យក្នុង​វិស័យ​ឯកជន​​មាន​ការ​រីក​ចម្រើន​

នៅ​ពេល​​រាជ​ធានី​​ភ្នំពេញ​ជោរជន់​ទៅ​ដោយ​ស្រោម​អនាម័យ​ចែក​​ឥត​គិត​ថ្លៃ អំឡុង​ពិធី​បុណ្យ​អុំទូក​កាលពី​សប្ដាហ៍​មុន​ ដើម្បី​ធានា​ថា​អ្នក​​​​​​ចូល​រួម​អបអរ​ពិធី​នេះ​​ ដែល​ទៅ​​ស្វែង​រក​ការ​សប្បាយ​​​​បំពេញ​ចំណង់​ផ្លូវ​ភេទ​មាន​សុវត្ថិភាព​នោះ អ្នក​លក់​ស្រោម​អនាម័យ​នៅ​ក្នុង​រាជ​ធានី​​មិន​សប្បាយ​ចិត្ត​ឡើយ​ចំពោះរឿង​នេះ​។ ... Population Services International (PSI) ​ជា​អង្គការ​សុខភាព​ពិភព​លោក​ ដែល​​ពេល​នេះ​​ប្រតិបត្តិការ​របស់​ខ្លួន​​នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ត្រូវ​បាន​​ដាក់​ឈ្មោះ​ថា Population Services Khmer (PSK) គ្រប់​គ្រង​ភាគច្រើន​នៃ​ទីផ្សារ​ស្រោម​អនាម័យ​​ ហើយ​ស្រោម​អនាម័យ​ម៉ាក​ NumberOne និង​ម៉ាក OK របស់​វា ​ទទួល​បាន​ឧបត្ថម្ភ​ធន​យ៉ាង​​ច្រើន​។ ទោះបី​ជា​​អង្គការ​នេះ​នៅ​តែ​ផ្ដល់​ស្រោម​អនាម័យ​ដោយ​ឥតគិត​ថ្លៃ​ក្ដី​ ក៏​ខ្លួន​​បាន​ព្យាយាម​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ទម្លាប់​ទិញ​ស្រោម​អនាម័យ ដោយ​ចាប់​ផ្ដើម​ពី​​តម្លៃ​ថោក​បំផុត​ ខណៈ​​លុយ​ម្ចាស់​ជំនួយ​សម្រាប់​​ស្រោម​អនាម័យ​​ឥតគិត​ថ្លៃ​ ចាប់​ផ្ដើម​អស់​ជា​បណ្ដើរ​ៗ។ ...

ហ្ចច ស្ទីល្លីស និង កង សុធា
http://www.cambodiadailykhmer.com/news/20576/