​ពេល​​ការ​ជួប​ជុំ​​របស់​គណបក្ស​​សង្គ្រោះ​​ជាតិ​​ជិត​ចូល​មក​ដល់​លោក​ ហ៊ុន សែន​ ​ឲ្យ​​អត់​ធ្មត់​

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​លើក​ឡើង​អំពី​គុណ​ធម៌​ និង​ព្រំ​ដែន​នៃ​​ការ​អត់ធ្មត់​​​ ប្រាប់​ទៅ​​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពីម្សិល​មិញ រីឯ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​និយាយ​ថា ​ពួ​ក​គេ​កំពុង​ត្រៀ​ម​ខ្លួន​អនុវត្ត​បទ​បញ្ជា​របស់​រដ្ឋា​ភិបាល​ដើម្បី រារាំង​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃអាទិត្យ​។ ថ្លែង​នៅ​ឯពិធី​សម្ពោធ​​ទំនប់​វារីអគ្គិ​សនី​ស្ទឹង​អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់​ លោក ហ៊ុន សែន បាន​​ណែ​នាំឲ្យ​អ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​នយោ​​​បាយកម្ពុជា​អត់ធ្មត់​ថែមទៀត​ចំពោះ​ស្ថានភាព​ប្រទេស​ជាតិ​បច្ចុប្បន្ន​។ …

ឃួន ណារីម និង ម៉ិច តារា
http://www.cambodiadailykhmer.com/news/12531/