មេបក្សជាប់ឆ្នោតបញ្ចេញសារក្នុងថ្ងៃបុណ្យឯករាជ្យជាតិ
នៅក្នុងថ្ងៃបុណ្យឯករាជ្យជាតិកាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្បថការពាររដ្ឋធម្មនុញ្ញកម្ពុជា និងរបបរាជានិយមដើម្បីធានានូវស្ថិរភាព សន្តិភាព ដើម្បីប្រយោជន៍ជាតិ ខណៈដែលមេដឹកនាំគណបក្សប្រឆាំងបានអំពាវនាវឲ្យអ្នកនយោបាយខ្មែរត្រូវមានឯករាជភាពពីបរទេសដើម្បីធានាបាននូវអធិបតេយ្យពេញលេញ។
លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុកនៅក្នុងថ្ងៃទិវាឯករាជ្យជាតិថា៖ «នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារផ្តួលរំលំអតីតព្រះប្រមុខរដ្ឋហើយបន្ទាប់មកបាននាំកម្ពុជាទាំងមូលឲ្យធ្លាក់ក្នុងរណ្តៅវាលពិឃាតតែម្តង។ នេះគឺជាមេរៀនគំរូស្រាប់ដែលបានបន្សល់ទុកនូវសោកនាដកម្មជាលទ្ធផលនៃការផ្លាស់ប្តូរទម្លាក់ប្រមុខដឹកនាំតាមការផ្តួលរំលំដើម្បីអំណាច។ ពេលនេះកម្ពុជាត្រូវតែចៀសឲ្យឆ្ងាយពីផ្លូវដ៏សែនគ្រោះថ្នាក់បំផុតនោះ»។ …
វង្ស សុខេង
http://bit.ly/1WOcNjv