អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌា សន្យាផ្ដល់ឥណទានជាច្រើនលានដុល្លារជួយប្រទេសកម្ពុជា
អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា លោក អានីល វ៉ាដវ៉ា (Anil Wadhwa) អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌាបានជួបពិភាក្សាជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីម្សិលមិញ ហើយបានសន្យាផ្ដល់ឥណទានជាច្រើនលានដុល្លារតាមការស្នើសុំរបស់លោក ហោ ណាំហុង។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតថា លោក ហោ ណាំហុង ក៏បានពិភាក្សាអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាដែរអំឡុងជំនួបរបស់លោកជាមួយ លោក អានីល វ៉ាដវ៉ា។ …