ឥណ្ឌូណេស៊ី​ ពិចារណា​ទិញ​អង្ករ​ពី​កម្ពុជា ​បើ​តម្លៃ​មាន​ភាព​ប្រកួត​ប្រជែង

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​នឹង​ពិចារណា​ទិញ​អង្ករ​ពី​កម្ពុជា​បើសិនជា​តម្លៃ​អង្ករ​កម្ពុជា​មាន​ភាព​ប្រកួតប្រជែង​ជាង​តម្លៃ​បច្ចុប្បន្ន​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ដូច​ជា​ ប្រទេស​ថៃ​ និង​វៀតណាម​។​នេះ​បើ​យោង​ទៅ​តាម​ការ​អះអាង​របស់​លោក​អគ្គរដ្ឋទូត​ឥណ្ឌូ​ណេ​ស៊ី​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​បន្ទាប់​ពី​ការ​បើក​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្ម​ និង​ទេសចរ​ឥណ្ឌូ​ណេ​ស៊ី​ កាលពី​ថ្ងៃ​សុក្រ​សបា្ត​ហ៍​មុន​នេះ​។​ ​លោក​ Pitono​ Purnomo​ អគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី​ ប្រចាំ​ព្រះរាជា​ចក្រ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ កម្ពុជា​ និង​ឥណ្ឌូ​ណេ​ស៊ី​ បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ឆ្នាំ​២០១២​ លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ ក្នុង​ប្រមាណ​ ១០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។​ លោក​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​ការ​ចរចា​រវាង​កម្ពុជា​ និង​ឥណ្ឌូ​ណេ​ស៊ី​ មិន​បាន​ផ្តល់​នូវ​ចំណុច​វិជ្ជមាន​នៅឡើយ​ទេ​ នេះ​ដោយសារ​តែ​អង្ករ​កម្ពុជា​ មាន​តម្លៃ​ខ្ពស់​។​ លោក​បន្ថែម​ថា​ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​ ជា​ប្រទេស​ដ៏​ធំ​មួយ​ក្នុង​ការ​ហូប​អង្ករ​ ហើយ​ឥណ្ឌូ​ណេ​ស៊ី​ មិន​ត្រឹមតែ​ទិញ​អង្ករ​យក​មក​បរិភោគ​ទេ​ តែ​ជា​តម្រូវការ​បន្ថែម​ក្នុង​ការ​រក្សា​ស្ថិរភាព​ស្តុក​ និង​តម្លៃ​។​ …​

សុខ ចាន់
http://bit.ly/2cOuujG