ក្រសួង​ព័ត៌មាន​ប្រកាស​ទទួល​មតិ​ពី​សាធារណជន ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ក្រសួង​ព័ត៌មាន បាន​ប្រកាស​ទទួល​យក​ការ​ចូល​រួម​និង​ការ​ផ្តល់​មតិ​យោបល់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ទាំង​ប្រជា​ពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ពិចារណា​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​តាក់​តែង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​នឹង​ដំណើរ​ការ​រយៈ​ពេល ៣ ឆ្នាំ​នេះ។ ទីប្រឹក្សា​ក្រសួង​ព័ត៌មាន និង​ជា​អគ្គ​នាយក​រង​ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​កម្ពុជា (AKP) លោក អ៊ុក គឹមសេង ដែល​ត្រូវ​បាន​ចាត់​ឲ្យ​ទទួល​បន្ទុក​ការងារ​នេះ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិល​មិញ​នេះ​ថា ដើម្បី​ដំណើរ​ការ​កិច្ច​ការងារ​នេះ​ប្រកប​ដោយ​តម្លាភាព ក្រសួង​ព័ត៌មាន ក្នុង​ពេល​ឆាប់ៗ​នេះ នឹង​រៀបចំ​ជា​គេហទំព័រ​មួយ​ដែល​ផ្សព្វ​ផ្សាយ​ពី​ដំណើរ​ការ​តាក់​តែង រួម​នឹង​សេចក្តី​ព្រាង​ច្បាប់​ដែល​ធ្វើ​រួច ដើម្បី​ទទួល​យក​មតិ​គាំទ្រ​និង​រិះគន់​ពី​សាធារណ​ជន មុន​ពេល​សម្រេច​ចេញ​ជា​សេចក្តី​ព្រាង​ច្បាប់។ …

តាំង វីដា
http://bit.ly/1xKM8ci