ក្រុមហ៊ុន​អ៊ីនធឺណិត​ខ្លះ​នឹង​ត្រូវ​​បាន​ដកហូត​អាជ្ញាប័ណ្ណ

និយតករ​ទូរគមនាគមន៍​កម្ពុជា​​នឹង​ដក​​យក​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ក្រុមហ៊ុន​​ឯកជន​ជាង​ ៣០ ​ដែល​ទទួល​បាន​​សិទ្ធិ​ផ្ដល់​​សេវា​អ៊ីនធឺណិត​ (ISP) និង​​​សេវាកម្ម VOIP បើ​ក្រុមហ៊ុន​ទាំងនោះ​មិន​​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម និង​​ប្រតិបត្តិការ​ស្រប​តាម​​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​នោះ​ទេ​។ នេះ​បើ​តាម​​មន្ដ្រី​ទូរគមនាគមន៍​កម្ពុជា​​។

លោក អ៊ឹម វុត្ថា នាយក​ផ្នែក​បទប្បញ្ញត្តិ និង​ជម្លោះ​​នៅ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (​TRC)​ ថ្លែង​ថា​ក្រុមហ៊ុន​ ៣៤ ដែល​កំពុង​កាន់កាប់​អាជ្ញាប័ណ្ណ ISP និង​ VOIP សរុប​​ ៤២ ត្រូវ​ដាក់​​វិក្កយបត្រ និង​ព័ត៌មាន​​លម្អិត​ផ្សេង​ទៀត​រហូត​ដល់​ចុង​ខែ​នេះ​ដើម្បី​បង្ហាញ​ថា​កំពុង​ផ្ដល់​សេវាកម្ម​ដល់​អតិថិជន​បើ​មិន​​អ៊ីចឹង​ទេ​នឹង​បាត់បង់​អាជ្ញាប័ណ្ណ​។ …

ចេង សុខហ័ង និង Cam McGrath
http://bit.ly/1IlmFed