មហោស្រពវប្បធម៌កម្ពុជា-ជប៉ុនចាប់ផ្តើមនៅយប់នេះដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ
អំឡុងមហោស្រពវប្បធម៌កម្ពុជា-ជប៉ុនប្រចាំឆ្នាំលើកទី១០ ការផ្តោតយ៉ាងសំខាន់នោះគឺពាក្យថា “ kizuna” ដែលមានន័យថាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ការបើកមហោស្រពនេះនឹងចាប់ផ្តើមនៅម៉ោង៦ល្ងាចយប់នេះ ហើយនឹងបន្តរហូតដល់ល្ងាចថ្ងៃអាទិត្យ។ ការចូលរួមនៅក្នុងមហោ ស្រពវប្បធម៌នេះគឺគេអាចចូលរួមបានដោយសេរី ហើយគេរំពឹងថា នឹងមានមនុស្សចូលរួមជាង១០.០០០នាក់នៅចុងសប្តាហ៍ដើម្បីមកប្រកួតប្រជែងធ្វើម្ហូប ទស្សនាការប្រគំតន្ត្រីដែលប្រគំដោយឧបករណ៍តន្ត្រីបុរាណជប៉ុន និងចូលរួមសិក្ខាសាលា ព្រមទាំងទស្សនាការសម្តែងផ្សេងៗផងដែរ។ ក្រៅពីមានការចាក់បញ្ចាំងខ្សែភាពយន្តជប៉ុននិងសិក្ខាសាលាស្តីអំពីសិល្បៈរៀបចំផ្កានិងវប្បធម៌បត់ក្រដាសធ្វើជារូបផ្សេងនោះ ក៏នៅមានស្តង់ផ្សព្វផ្សាយអំពីព័ត៌មានសម្រាប់សិស្សានុសិស្ស ឬក៏និស្សិតដែលចាប់អារម្មណ៍លើការទៅសិក្សានៅក្នុងប្រទេសជប៉ុននិងអំពីក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជា។ …
Emily Wilkins
http://www.cambodiadailykhmer.com/news/10962/