មហោស្រព​វប្បធម៌​កម្ពុជា​-​ជប៉ុន​ចាប់ផ្តើម​នៅ​យប់​នេះ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​

អំឡុង​មហោស្រព​វប្បធម៌​កម្ពុជា​-​ជប៉ុន​ប្រចាំឆ្នាំ​លើក​ទី​១០ ​ការ​ផ្តោត​យ៉ាង​សំខាន់​នោះ​គឺ​ពាក្យ​ថា​ “ kizuna” ​ដែល​មាន​ន័យ​ថា​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​។​ ​ការ​បើក​មហោស្រព​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង​៦​ល្ងាច​យប់​នេះ​ ​ហើយនឹង​បន្ត​រហូត​ដល់​ល្ងាច​ថ្ងៃអាទិត្យ​។​ ​ការ​ចូលរួម​នៅ​ក្នុង​ម​ហោ​ ស្រព​វប្បធម៌​នេះ​គឺ​គេ​អាច​ចូលរួម​បាន​ដោយ​សេរី​ ​ហើយ​គេ​រំពឹង​ថា​ ​នឹង​មាន​មនុស្ស​ចូលរួម​ជាង​១០.០០០​នាក់​នៅ​ចុង​ស​ប្តា​ហ៍​ដើម្បី​មក​ប្រកួតប្រជែង​ធ្វើ​ម្ហូប​ ​ទស្សនាការ​ប្រគំ​តន្ត្រី​ដែល​ប្រគំ​ដោយ​ឧបករណ៍​តន្ត្រីបុរាណ​ជប៉ុន​ ​និង​ចូលរួម​សិក្ខាសាលា​ ​ព្រមទាំង​ទស្សនាការ​សម្តែង​ផ្សេងៗ​ផង​ដែរ​។​ ​ក្រៅពី​មានការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ជប៉ុន​និង​សិក្ខាសាលា​ស្តី​អំពី​សិល្បៈ​រៀបចំ​ផ្កា​និង​វប្បធម៌​បត់ក្រដាស​ធ្វើ​ជា​រូប​ផ្សេង​នោះ​ ​ក៏​នៅ​មាន​ស្តង់​ផ្សព្វផ្សាយ​អំពី​ព័ត៌មាន​សម្រាប់​សិស្សានុសិស្ស​ ​ឬ​ក៏​និស្សិត​ដែល​ចាប់អារម្មណ៍​លើ​ការ​ទៅ​សិក្សា​នៅ​ក្នុង​ប្រទេស​ជប៉ុន​និង​អំពី​ក្រុមហ៊ុន​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​​ …

Emily Wilkins
http://www.cambodiadailykhmer.com/news/10962/