ក្រុម​តាមដាន​ការងារ​ជប៉ុន​ មក​ដល់​ប្រទេស​កម្ពុជា​

ក្រុម​អ្នកជំនាញ​របស់​ប្រទេស​ជប៉ុន​ បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​ ក្នុង​ដំណើរ​ទស្សនកិច្ច​២​ថ្ងៃ​ ដែល​ជា​ក្រុម​តាមដាន​ការងារ​ ទាក់ទង​នឹង​តម្រូវការ​ការ​ស្ទង់​មតិ​ដែល​បាន​អនុវត្ត​ កាលពី​ខែឧសភា​ ក្នុង​ការ​ផ្តល់​ជំនួយ​លើ​កំណែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​។​ ​ក្រុម​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក​ តា​ដា​យូ​គិ​ មី​យ៉ា​ស៊ិ​តា​ នាយក​នៃ​ផ្នែក​ផែនការកម្ម​ជំនួយ​ប្រទេស​ នៃ​ការិយាល័យ​សហប្រតិបត្តិការ​អន្តរជាតិ​ នៃ​ក្រសួងការបរទេស​ជប៉ុន​ និង​រួម​បញ្ចូល​សមាជិក​មក​ពី​អង្គការ​ចាយ​ការ​ ចំនួន​៤​នាក់​។​ ...​ ​អ្នកជំនាញ​រូប​នេះ​ នឹង​ជួប​ជាមួយនឹង​ លោក​ កឹ​ម​ សុខា​ អនុប្រធាន​ទី​១​នៃ​រដ្ឋ​សភាជាតិ​ និង​ជា​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ពុធ​ ហើយ​លោក​ក៍​មាន​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​។​

បុគ្គលិកសារព័ត៌មាន The Cambodia Herald
http://thecambodiaherald.com/cambodia/japanese-follow-up-team-arrives-in-cambodia-7516