ក្រុមហ៊ុនអាកាសចរណ៍ល្បីឈ្មោះរបស់ជប៉ុន នឹងបន្ថែមជើងហោះហើរមកភ្នំពេញ នៅខែកញ្ញា
អ្នកនាំពាក្យរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់សារព័ត៌មាន ខ្មែរថាម កាលពីម្សិលមិញថា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតរបស់ប្រទេសជប៉ុន នឹងចាប់ផ្តើមជើងហោះហើរ រវាងទីក្រុង តូក្យូ និង រាជធានីភ្នំពេញ នៅថ្ងៃទី ១ ខែកញ្ញា និងបានបន្ថែមថា ជើងហោះហើរផ្ទាល់ទី១ ពីប្រទេសជប៉ុន ទៅប្រទេសកម្ពុជា នឹងជម្រុញពាណិជ្ជកម្មទ្វេរភាគី ទេសចរណ៍ និងការវិនិយោគ។…
ម៉ៃ គុណមករា
http://www.khmertimeskh.com/news/20134//