អ្នក​កាសែត​ស៊ើប​អង្កេត​ការ​កាប់​ឈើខុស​ច្បាប់​ត្រូវ​គេ​បាញ់​សម្លាប់

ក្រុម​មន្ត្រី​បាន​និយាយថា អ្នក​កាសែត​អាយុ​៤៩​ឆ្នាំ​ម្នាក់​ដែល​តាម​សេចក្តី​រាយការណ៍​ថា​កំពុង​ស៊ើប​ អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ។ តែ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នគរបាល​បាន​ចាប់​ខ្លួន​បុរស​៣​នាក់ មាន​មេ​ប៉ុស្តិ៍​ឃុំ​ម្នាក់ មន្ត្រី​រាជ​អាវុធហត្ថ​ម្នាក់ និង​ទាហាន​ម្នាក់។

យោងតាម​លោក សុខ សុវណ្ណ ប្រធាន​សមាគម​អ្នក​កាសែត​ខ្មែរ​ប្រជាធិបតេយ្យ ដែល​មាន​អ្នក​កាសែត​ត្រូវ​គេ​ធ្វើ​ឃាត​រូប​នេះ​ជា​សមាជិក​ម្នាក់​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា លោក តាំង ទ្រី ដែល​បាន​សរសេរ​អត្ថបទ​ព័ត៌មាន​ឲ្យ​កាសែត​មួយ​ចំនួន ត្រូវ​បាន​គេ​បាញ់​ចំ​ថ្ងាស​នៅ​ម៉ោង​ប្រហែល​មួយ​យប់ នៅ​ឃុំ​ខ្សឹម ស្រុក​ស្នួល បន្ទាប់ពី​រូប​លោក​និង​អ្នក​កាសែត​៥​នាក់​អ្នក​ផ្សេង​ទៀត​ចុះ​ទៅ​ស៊ើប​ អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់។ …

សាំង​ សុឥន្ទរិទ្ធ និង សៃម៉ុន ហេនដឺរសិន
http://www.cambodiadailykhmer.com/news/19969/