អ្នក​កាសែត​ទទួល​ការ​រិះ​គន់​ពី​គណបក្ស​​​ប្រជាជន​​​ ដោយ​សារ​ហៅ​​​​ ​​​​រដ្ឋ​​​សភា​​​ឯក​​​បក្ស

រដ្ឋ​​​សភា​​​ឯកបក្ស​​​បាន​​​បើក​​​សម័យ​​​ប្រជុំ​​​ពេញ​​​អង្គ​​​លើក​​​ទី​​​៣​​​​​របស់​​​ខ្លួន​​​ដល់​​​ថ្ងៃ​​​ទី​​​៣​​កាល​​​ពី​​​​ម្សិលមិញ​​​ ដោយ​​​សមាជិក​​​សភា​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​របស់​​​គណបក្ស​​​កាន់​​​អំណាច​​​ស្នើ​​​ឲ្យ​​​លោក​​​ ខៀវ កាញារីទ្ធ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ព័ត៌មាន​​​ពិនិត្យ​​​មើល​​​ថា តើ​​​អ្នកកាសែត​​​ដែល​​​ហៅ​​រដ្ឋ​​​សភា​​​ថា ជា​ “​​រដ្ឋ​​​សភា​​​ឯកបក្ស​”​​ គួរ​ត្រូវ​​ដាក់​​​ទោស​​​តាម​​​ច្បាប់​​​ដែរឬ​​​អត់​​​។ សមាជិក​​​សភា​​​៦៤​​រូប​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​៦៨​​​រូប​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដែល​​​បាន​​​ទទួល​​​អាសនៈ​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​ដ៏​​​ចម្រូង​​​ចម្រាស​​​កាល​​​ពី​​​ឆ្នាំមុន​​​​​​ បាន​​​ចូល​​​ប្រជុំ​​​រដ្ឋ​​​សភា​​​ដើម្បី​​​ពិភាក្សា​​​ និង​​​បោះឆ្នោត​​​អនុម័ត​​​ច្បាប់​​​របស់​​​រដ្ឋាភិបាល​​​ស្ដីពី​​​ការ​​​រៀបចំ​​​ និង​​​ការ​​​ប្រព្រឹត្ត​​​ទៅ​​​របស់​​​តុលាការ​។ …

ហ៊ុល រស្មី
http://www.cambodiadailykhmer.com/news/14746/