សំណុំ​រឿង​កម្មករ ២៣ នាក់​ត្រូវ​ឧទ្ធរណ៍​កំណត់​ថ្ងៃ​បើក​សវនាការ

សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះ​ហៅ​ជន​ជាប់​ចោទ​ដែល​នៅ​ក្រៅ​ឃុំ​ចំនួន ២៣ នាក់ នៅ​ក្នុង​សំណុំ​រឿង​ដ៏​ចម្រូង​ចម្រាស នៃ​ការ​ប៉ះ​ទង្គិច​គ្នា រវាង​កម្មករ និង​សមត្ថកិច្ច នៅ​មុខ​រោងចក្រ​យ៉ាកជីន និង​នៅ​ផ្លូវ វេង​ស្រេង ឲ្យ​ចូល​ខ្លួន​មក​ក្នុង​សវនាការ​បណ្តឹង​សាទុក្ខ​ជំទាស់​នឹង​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​នៅ​ថ្ងៃ ទី១៧ ខែ​វិច្ឆិកា ខាង​មុខ​នេះ។ លោក ថេង សាវឿន អ្នក​សម្រប​សម្រួល​នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៤ ឆ្នាំ ៦ ខែ និង​ពិន័យ​ជា​ប្រាក់ ២០០០ ដុល្លារ ប៉ុន្តែ​ត្រូវ​អនុវត្តន៍​ទោស​ក្នុង​ពន្ធនាគារ ៥ ខែ​និង​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ​នោះ បាន​ថ្លែង​ថា សាលា​ឧទ្ធរណ៍​បាន​ចេញ​ដីកា​កោះ​ឲ្យ​រូប​លោក និង​អ្នក​ទាំង ២២ នាក់​ទៀត​ឲ្យ​ចូល​ខ្លួន​នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ ទី១៧ វិច្ឆិកា។ ...

ម៉ៃ ទិត្យថារ៉ា
http://bit.ly/1xyBCWe