ស្ត្រីនៅតែប្រឈមនឹងអំពើហិង្សានិងការរំលោភបំពាន
ស្ត្រីនៅតែរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារនិងការរំលោភបំពាន គួរឲ្យកត់សម្គាល់នៅឡើយ បើទោះជាស្ត្រីត្រូវបានលើកកម្ពស់សិទ្ធិយ៉ាងខ្លាំងក្នុងសង្គមបច្ចុប្បន្នក៏ដោយ។ នេះបើតាមរបាយការណ៍ស្តីពីស្ថានភាពស្ត្រី របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ឆ្នាំ២០១៤។ យោងរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ស្តីពីស្ថានភាពស្ត្រី ក្នុង ឆ្នាំ២០១៤ បានឲ្យដឹងថា អាដហុកបានទទួលបណ្តឹងនិងអន្តរាគមន៍ចំនួន ២០១ ករណី ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ រំលោភបូក ១៦ ករណី រំលោភសម្លាប់ ១០ ករណី និងជនល្មើសម្នាក់រំលោភក្មេងផ្សេងគ្នាចំនួន ៣ ករណី។ ក្នុងនោះ ករណីទាំង ២០១ បានប្តឹងទៅតុលាការចំនួន ១២៤ ករណី ប្តឹងអាជ្ញាធរមូលដ្ឋាន ៦០ ករណី និងផ្សះផ្សា ១៧ ករណី។ …
សែន ដាវីត
http://bit.ly/1AdRrQN