១១ ឆ្នាំហើយអ្នកសម្លាប់ជាវិជ្ជានៅតែរស់នៅក្រៅច្បាប់
នៅថ្ងៃគម្រប់ខួបឆ្នាំទី ១១ នៃការបាញ់សម្លាប់លោក ជា វិជ្ជា អ្នកគាំទ្រសិទិ្ធការងារដ៏ល្បីល្បាញ កាលពីម្សិលមិញ មានមនុស្សប្រហែល២០០នាក់ចូលរួមពិធីរំឭកខួប ដោយមនុស្សជាច្រើននាក់បានបន្តអំពាវនាវដល់រដ្ឋាភិបាលឲ្យស្វែងរកចាប់ខ្លួនអ្នកទាំងឡាយ ដែលទទួលខុសត្រូវក្នុងការបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃនេះ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៤។ លោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ព្រមទាំងលោក ម៉ម សូណង់ដូ ម្ចាស់វិទ្យុសម្បុកឃ្មុំ និងលោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជាបានទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងនគរបាល ធ្វើការស៊ើបអង្កេតជាអាទិភាព។ …
មាស សុខជា
http://bit.ly/1Bjtx9R