ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យនៅខេត្តកំពង់ស្ពឺនឹងចាប់ផ្តើមផលិតថាមពលនៅក្នុងខែមេសា
ក្នុងអំឡុងពេលគ្រោះរាំងស្ងួតដែលនាំឱ្យមានការដាច់ចរន្តអគ្គិសនីទូទាំងព្រះរាជាណាចក្រកម្ពុជា អគ្គិសនីកម្ពុជាបានប្រកាសកាលពីសប្តាហ៍មុនថា ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យកម្លាំង ៦០ មេហ្គាវ៉ាត់ នៅខេត្តកំពង់ស្ពឺនឹងចាប់ផ្តើមបង្កើតថាមពលនៅខែក្រោយ ដោយដំណើរការមុនការគ្រោងទុករយៈពេល ៤ ខែ។ EDC បានឱ្យដឹងនៅលើទំព័រហ្វេសប៊ុកថា ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺ ព្រះអាទិត្យ នឹងចាប់ដំណើរការយ៉ាងពេញលេញនៅខែសីហាឆ្នាំនេះ។ …