សត្វ​ព្រៃ​ចម្រុះ​ខុស​ច្បាប់​ជាង​ ​២០០​គីឡូក្រាម​ត្រូវ​បាន​បង្ក្រាប​តាម​រថយន្ត​ក្រុង​

កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តកំពង់ធំ​ ​កាលពី​ថ្ងៃអាទិត្យ​នេះ​ ​បាន​បង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ចម្រុះ​ខុសច្បាប់​ជាង​ ​២០០គីឡូក្រាម​ ​តាម​រថយន្តក្រុង​របស់​ក្រុមហ៊ុន​បូព៌ា​អាស៊ី​ ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នកបើកបរ​ថ​យន្ត​ដើម្បី​យក​ទៅ​សួរនាំ​ផង​ដែរ​។​ ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ ​លោក​ឧត្តមសេនីយ៍​ត្រី​ ​ហង្ស​ ​ថុល​ ​បាន​មានប្រសាសន៍​ថា​ ​ការ​បង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុសច្បាប់​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ចំណុច​ភូមិ​ស្លាក​ក្រាញ់​ ​ឃុំ​សំព្រោ​ជ​ ​ស្រុក​ស្ទោង​ ​ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង​មួយចំនួន​ ​ដូចជា​ ​សត្វ​អណ្តើក​,​ ​សត្វ​ពស់​ ​និង​សត្វ​អន្សង​ជាដើម​ ​ហើយ​ក្នុង​ប្រតិបត្តិ​ការនោះ​ ​ក៏​មានការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នកបើកបរ​ថ​យន្ត​ក្រុង​បូព៌ា​អាស៊ី​ផង​ដែរ​។​ …

ប៉ិច សុធារី
https://bit.ly/2mtPG8r