សាលា​រាជ​ធានី​​​ហាម​​​សហ​​​គមន៍ខ្មែរ​​​កម្ពុជាក្រោម​មិន​ឲ្យ​​​រៀបចំ​វេទិកា​​​សាធារណៈ

កាល​​​ពីម្សិលមិញ សាលា​​​រាជធានី​​​ភ្នំពេញ បាន​​ហាមប្រាម​​​វត្ត​​​សាមគ្គី​រង្សី មិន​​​ឲ្យ​​​រៀប​​​ចំវេទិកា​​​សាធារណៈ​​​នៅ​​​ថ្ងៃ​​​ពុធ ដើម្បី​​​រំឭក​​​ដល់​​​ខួប​​​លើក​​​ទី​​​៦៥​​​នៃ​​​ការ​​​ប្រគល់​​​កម្ពុជា​​​ក្រោម​​​ទៅ​​​ឲ្យ​​​ប្រទេស​​​វៀតណាម​​​។ សហគមន៍​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​ ដែល​​​តស៊ូមតិ​​​សម្រាប់​​​ជន​​​ជាតិ​​​ភាគតិច​​​ពីអ្វីដែល​​​ឥឡូវ​​​នេះ​​គឺ​​​​ប្រទេស​​​វៀត​​​ណាម​​​ភាគ​​​ខាង​​​ត្បូង​​​នោះ មាន​​​គម្រោង​​​​ឲ្យ​​​ក្រុម​​​អ្នក​​​ជំនាញ​​​ផ្នែក​​​ច្បាប់ និង​​​អង្គការ​​​សិទ្ធិ​មនុស្ស​​ថ្លែង​​​នៅ​​​វេទិកា​​​នោះ។ ប៉ុន្តែ​​​សាលា​​​រាជធានី​​​បាន​​​ហាម​​​ប្រាម​​​ ដោយ​​​លើក​​​ឡើង​​ថា ខ្លាច​​​មាន​​​ការ​​​ញុះញង់​​​រើសអើង​ជាតិ​​​សាសន៍​​​។ …

ម៉ិច ដារ៉ា និង ម៉ាតត៍​ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/15125/