រដ្ឋាភិបាល ចេញវិធានការពាណិជ្ជកម្មបន្ថែមសម្រួលដល់វិស័យឯកជន
វិធានការផ្នែកពាណិជ្ជកម្មបានលេចចេញជារូបរាងជាបន្តបន្ទាប់នៅក្នុងអ្វីដែលរដ្ឋាភិបាលបានលើកឡើងថាជាកំណែទម្រង់មួយដើម្បីពង្រឹងឯករាជភាពផ្នែកសេដ្ឋកិច្ចនៅក្នុងគ្រាដែលប្រទេស កម្ពុជា បានបាត់បង់ការអនុគ្រោះពន្ធលើការនាំចេញអង្ករ និងប្រឈមមុខការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនានា។ លោក ហ៊ុន សែន កាលពីចុងសប្តាហ៍មុន បានប្រកាសសម្រេចលុបចោលអង្គភាពភ្នាក់ងារកម្ពុជានាវាចរ (កាំសាប) ដែលជាភ្នាក់ងាររដ្ឋមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មតាមនាវា ពោលគឺ ១ ថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានចុះហត្ថលេខាលើអនុក្រឹត្យបញ្ចប់វត្តមានរបស់កាំកុងត្រូលនៅតាមមាត់ច្រកព្រំដែនទាំងអស់។ …
ហ៊ឹន ពិសី
https://bit.ly/2B7tvcL