តុលាការ​ប្រហែល​ដោះលែង​បុរស​ដែល​ជាប់​ចោទ​ពីបទ​លួច​សារិរិកធាតុព្រះពុទ្ធ​

មន្ត្រីតុលាការ​ម្នាក់​បានឲ្យ​ដឹង​កាលពីម្សិលមិញ​ថា សាលាដំបូង​ខេត្ត​កណ្ដាល​នឹង​សាក​សួរ​អ្នក​ទោស​ប្រាំនាក់​នៅខែក្រោយនេះ​ជុំវិញការ​លួច​សារិរិកធាតុ​ព្រះពុទ្ធ​មាន​អាយុ​កាល​២.៥០០​ឆ្នាំ ពី​កំពូលភ្នំឧដុង្គ​កាលពីក្នុង​ខែធ្នូ ដើម្បីឲ្យ​ដឹង​ប្រាកដ​ថា តើ​ពួកគេ​ពិត​ជា​មាន​ជាប់​ពាក់​ព័ន្ធ​ឬយ៉ាង​ណា។ លោក លឹម សុគន្ធថា ចៅក្រម​ស៊ើបសួរ​នៅតុលាការ​នេះ​បាន​លើក​ឡើង​ថា គ្មាន​ភ័ស្តុ​តាង​បន្ថែម​ថ្មី​ដើម្បីនាំខ្លួន​បុរស​ទាំង​នេះ​ទៅជំនុំជម្រះទោស​ទេ​ បើទោះជា​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ ចាប់តាំង​ពី​មានការ​ចាប់​ខ្លួនពួកគេ​កាលពី​ក្នុង​ខែធ្នូ​ក៏ដោយ។ លោក​បាន​មាន​ប្រសាសន៍​ថា អ្នកទោស​ដែល​ក្នុង​នោះ​ចំនួន​បីនាក់​ជា​សន្តិសុខ​នៅ​លើ​ភ្នំនេះ​ នឹង​ត្រូវ​សាកសួរ​នៅ​ដើម​ខែក្រោយនេះ​ ក៏ប៉ុន្តែ​មិនទាន់​មាន​កាលបរិច្ឆេទ​ពិត​ប្រាកដ​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​យើង​សាកសួរ​ពួកគេ​ ហើយ​ពួកគេ​និយាយ​ថា ពួកគេ​មិនពាក់ព័ន្ធ​នឹង​បទ​ល្មើស​នេះទេ ពួកគេ​នឹង​ត្រូវ​ដោះលែង​ឆាប់ៗ​ ហើយ​ជន​សង្ស័យ​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​នេះ​នឹង​ត្រូវ​បញ្ជូនទៅ​តុលាការ​”។ ...

ឃី សុវុឌ្ឍី
http://www.cambodiadailykhmer.com/news/14319/