មនុស្ស ៣៦ នាក់ស្លាប់ និង ២៣ នាក់របួសក្នុងការបាក់រលំអគារ នាយករដ្ឋមន្ត្រីថ្លែងថា នឹងមិនមានមន្ត្រីណាម្នាក់ ត្រូវបានដកតំណែង ដោយហេតុការណ៍នេះទេ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់កាលពីម្សិលមិញក្រោយបិទបញ្ចប់ជាស្ថាពរនូវប្រតិបត្តិការរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៃអគាររលំជិត ២ ថ្ងៃបានឲ្យដឹងថា មានមនុស្សស្លាប់ចំនួន ៣៦ នាក់ និងរបួស ២៣ នាក់។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងផងដែរថា នឹងមិនមានមន្ត្រីណាម្នាក់ត្រូវបានដកពីតំណែងពាក់ព័ន្ធនឹងហេតុការណ៍នោះទេ។ បេសកកម្មជួយសង្គ្រោះជនរងគ្រោះពីការបាក់អគារ ៦ ជាន់នៅខេត្តកែប បានបញ្ចប់កាលពីវេលាថ្ងៃត្រង់នៅថ្ងៃអាទិត្យម្សិលមិញដោយប្រើពេល ៤៣ ម៉ោង និង ២០ នាទី។ …
វ៉ន ដារ៉ា និង នៀម ឆេង
https://bit.ly/2QNQrEX