ផ្លូវដែកថ្មីពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុគ្រោងនឹងស្ថាបនានៅឆ្នាំ២០១៤នេះ
ភ្នំពេញ ៖ ផ្លូវដែកថ្មីមួយខ្សែទៀត ដែលមានលក្ខណៈជាផ្លូវដែកអាស៊ាន មានប្រវែង២៦៤គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ គ្រោងនឹង ផ្តើមសាងសង់នៅឆ្នាំក្រោយនេះ។ នេះបើតាមលោក ហ៊ូ ហ្សីនយី (Hu Zhenyi) នាយកក្រុមហ៊ុនស្ថាបនាផ្លូវដែក China Railway Construction Corporation Limited ហៅកាត់ថា(CRCC) ថ្លែងក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ញ៉ឹក ប៊ុនឆៃ កាលពីព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០១៣ នេះ ឯទីស្តីការគណៈរដ្ឋមន្រ្តី។…