ផ្លូវដែក​ថ្មី​ពី​ភ្នំពេញ​ទៅ​​​កាន់​​​ខេត្ត​​​ព្រះសីហនុ​​​គ្រោង​​​នឹង​​​ស្ថាបនា​​​នៅ​​​ឆ្នាំ​​​២០១៤​​នេះ​​

ភ្នំពេញ ៖ ផ្លូវ​ដែក​ថ្មី​មួយ​ខ្សែ​ទៀត ដែលមាន​លក្ខណៈ​ជា​ផ្លូវ​ដែក​អាស៊ាន ​មាន​ប្រវែង២៦៤គីឡូម៉ែត្រ តភ្ជាប់​ពី​រាជធានី​ភ្នំពេញ ទៅ​កាន់ខេត្ត​តាកែវ កំពត និង​ខេត្តព្រះសីហនុ គ្រោង​នឹង​ ​ផ្តើម​សាងសង់​នៅ​ឆ្នាំ​ក្រោយ​នេះ។ នេះ​​បើ​តាម​លោក ហ៊ូ ហ្សីនយី (Hu Zhenyi) នាយក​ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​ដែក China Railway Construction Corporation Limited ហៅកាត់ថា(CRCC) ថ្លែង​​ក្នុង​ជំនួប​ជាមួយលោក​ឧបនាយករដ្ឋមន្រ្តី ញ៉ឹក ប៊ុនឆៃ កាល​ពី​ព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០១៣ នេះ ឯទីស្តីការ​គណៈរដ្ឋមន្រ្តី។…