យីងឡាក់ សន្យាស្តារផ្លូវដែក ដែលភ្ជាប់មកព្រំដែនកម្ពុជាឡើងវិញ
ផ្លូវដែកទុកចោលមិនប្រើមួយដែលភ្ជាប់ស្រុកអារញ្ញនៃខេត្តសាកែវ មកក្រុងប៉ោយប៉ែតរបស់កម្ពុជា អាចនឹងត្រូវស្តារអោយដំណើរការឡើងវិញនិងអភិវឌ្ឍទៅជាផ្នែកនៃ គំរោងរថភ្លើងល្បឿនលឿនមួយដែលភ្ជាប់ប្រទេថៃជាមួយបណ្តាប្រទេស អាស៊ាន នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃម្សិលមិញ។ ក្នុងអំឡុងធ្វើកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនៅបណ្តាខេត្តខាងកើត យីងឡាក់បាននិយាយថា ខេត្តសាកែវមានសក្កានុពលសេដ្ឋកិច្ចនិងរដ្ឋាភិបាលបានបញ្ចូលខេត្ត នេះនៅក្នុងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធតម្លៃ២.២០០.០០០លានបាត ដែលរួមមានផ្លូវដែលភ្ជាប់មកកម្ពុជាដើម្បីជំរុញកំណើនធុរកិច្ច នៅក្នុងតំបន់។…