យី​ង​ឡាក់ ​សន្យា​ស្តារ​ផ្លូវដែក ​ដែល​ភ្ជាប់​មក​ព្រំដែន​កម្ពុជា​ឡើងវិញ

ផ្លូវដែក​ទុកចោល​មិន​ប្រើ​មួយ​ដែល​ភ្ជាប់​ស្រុក​អារញ្ញ​នៃ​ខេត្ត​សា​កែវ មក​ក្រុង​ប៉ោយប៉ែ​ត​របស់​កម្ពុជា អាច​នឹង​ត្រូវ​ស្តារ​អោយ​​ដំណើរការ​ឡើងវិញ​និង​អភិវឌ្ឍ​ទៅ​ជា​ផ្នែក​នៃ​ គំរោង​រថភ្លើង​ល្បឿន​លឿន​មួយ​ដែល​ភ្ជាប់​ប្រទេ​ថៃ​ជាមួយ​បណ្តា​ប្រទេស​ អាស៊ាន នេះ​បើ​​តាម​ការលើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា កាលពី​ថ្ងៃ​ម្សិលមិញ​។​ ​ក្នុងអំឡុង​ធ្វើ​កិច្ចប្រជុំ​ គណៈរដ្ឋមន្ត្រី​នៅ​បណ្តា​ខេត្ត​ខាងកើត យី​ង​ឡាក់​បាន​និយាយថា ខេត្ត​សា​កែវ​មាន​សក្កា​នុព​ល​សេដ្ឋកិច្ច​និង​រដ្ឋា​​ភិបាល​បានបញ្ចូល​ខេត្ត ​នេះ​នៅក្នុង​ផែនការអភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ពន្ធ​តម្លៃ​២.២០០.០០០​លាន​បាត ដែល​រួមមាន​ផ្លូវ​ដែល​ភ្ជាប់​មក​​កម្ពុជា​ដើម្បី​ជំរុញ​កំណើន​ធុរកិច្ច​ នៅក្នុង​តំបន់​។​…