អាមេរិក​ប្រកាស​ប្តេជ្ញា​ចិត្ត​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​ ចន​ ខឺរី​ ​(John Kerry)​ បាន​ផ្ញើ​សារ​​ជូន​ពរ​​ដល់​ប្រជា​ជន​កម្ពុជា ​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ ប្រ​ពៃ​ណី​ជាតិ​ខ្មែរ​។​ ប្រមុខ​ការ​ទូត​អាមេរិក​ ក៏​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​ ដើម្បី​ជួយ​ដល់​ប្រជាជន​កម្ពុជា​ កសាង​អនាគត​មួយ ​ដែល​ប្រ​សើរ​ជាង​នេះ​។ ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ បាន​ស្វាគមន៍​នូវ​សារ​ជូនពរ​របស់​ប្រមុខ​ការ​ទូត​អាមេរិក​ និ​ង​បាន​វាយ​តម្លៃ​ពី​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ និង​ភាព​ជា​ដៃ​គូក្នុង​កិច្ច​សហ​ការ​រវាង​កម្ពុជា​ និង​អាមេរិក​លើ​គ្រប់​វិស័យ​។

លី ម៉េងហួរ
http://www.khmer.rfi.fr/cambodia-america-commit-to-help-cambodian-people-in-khmer-new-year-14-04-2014