អេឌីប៊ីនិងអូស្ត្រាលីផ្តល់ប្រាក់ដល់កម្ពុជាក្នុងការស្តារគ្រោះមហន្តរាយទឹកជំនន់ កាលពីចុងឆ្នាំ២០១៣
ភ្នំពេញ: ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថាអេឌីប៊ី(ADB)នឹងផ្តល់ទឹកប្រាក់ ចំនួន៨១,៧លានដុល្លារបន្ថែមខណៈដែលចំនួន៦,៧លានដុល្លារផ្តល់ដោយ រដ្ឋាភិបាលអូស្ត្រាលីដើម្បីជួយដល់កម្ពុជាក្នុងគ្រោះមហន្តរាយ ទឹកជំនន់កាលពីចុងឆ្នាំ២០១៣។មហន្តរាយនោះប៉ះពាល់ដល់ប្រជាជន ១,៧ លាននាក់ និងបណ្តាល់ឲ្យខូចខាតគិតអស់ជាទឹកប្រាក់ ៣៥៦ លានដុល្លារ។
កិច្ចព្រមព្រៀងនៃប្រាក់កម្ចី និងជំនួយឥតសំណងត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ខែមេសានេះ ដោយលោក អូន ព័ន្ឋមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Eric Sidgwick ប្រធាន ADB ប្រចាំប្រទេសកម្ពុជា និងលោក Alison Burrows ឯកអគ្គរដ្ឋទូតអូស្ត្រាលី។
លោក Sidgwick មានប្រសាសន៍ថា “ការស្ថាបនាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នឹងជួយស្ដារជីវភាពរស់នៅឡើងវិញ តាមរយៈការបង្កើតសារជាថ្មីនូវផ្លូវទៅកាន់ទីផ្សារ និងសេវាសង្គមនានា និងការបង្កើនផលិតកម្មកសិកម្ម។ ការកែលំអហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែធន់ជាមួយនឹងអាកាសធាតុ ក៏នឹងជួយការពារហេដ្ឋារចនាសម្ព័ន្ធនានា ទប់ទល់នឹងការខូចខាត បង្កឡើងដោយសារទឹកជំនន់ នាពេលអនាគតផងដែរ។” …
កូឡាប
http://www.cen.com.kh/localnews/show_detail/21?token=MjVhZTU3Zj