អេ​ឌី​ប៊ី​និង​អូស្ត្រាលី​ផ្តល់ប្រាក់​ដល់​កម្ពុជា​ក្នុង​ការស្តារ​គ្រោះមហន្តរាយ​ទឹកជំនន់ កាលពី​ចុងឆ្នាំ​២០១៣

ភ្នំពេញ: ​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា​អេ​ឌី​ប៊ី​(ADB)​នឹង​ផ្តល់​ទឹកប្រាក់​ ចំនួន​៨១,៧​លាន​ដុល្លារ​បន្ថែម​ខណៈដែល​ចំនួន​៦,៧​លាន​ដុល្លារ​ផ្តល់​ដោយ​ រដ្ឋាភិបាល​អូស្ត្រាលី​ដើម្បី​ជួយ​ដល់​កម្ពុជា​ក្នុង​គ្រោះមហន្តរាយ​ ទឹកជំនន់​កាលពី​ចុងឆ្នាំ​២០១៣​។​មហន្តរាយ​នោះ​ប៉ះពាល់​ដល់​ប្រជាជន ១,៧ លាន​នាក់ និង​បណ្តាល់​ឲ្យ​ខូចខាត​គិត​អស់​ជា​ទឹកប្រាក់ ៣៥៦ លាន​ដុល្លារ​។ ​ កិច្ចព្រមព្រៀង​នៃ​ប្រាក់កម្ចី និង​ជំនួយឥតសំណង​ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​២៣​ខែមេសា​នេះ ដោយ​លោក អូន ព័​ន្ឋ​មុន្នី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក Eric Sidgwick ប្រធាន ADB ប្រចាំ​ប្រទេស​កម្ពុជា និង​លោក Alison Burrows  ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​។​ ​លោក Sidgwick មានប្រសាសន៍ថា “​ការស្ថាបនា​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ នឹង​ជួយ​ស្ដារ​ជីវភាព​រស់នៅ​ឡើងវិញ តាមរយៈ​ការបង្កើត​សារជាថ្មី​នូវ​ផ្លូវ​ទៅកាន់​ទីផ្សារ និង​សេវា​សង្គម​នានា និង​ការបង្កើន​ផលិតកម្ម​កសិកម្ម​។ ការកែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​កាន់តែ​ធន់​ជាមួយនឹង​អាកាសធាតុ ក៏​នឹង​ជួយ​ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ទប់​ទល់នឹង​ការខូចខាត បង្កឡើង​ដោយសារ​ទឹកជំនន់ នាពេល​អនាគត​ផងដែរ​។​” …

កូឡាប
http://www.cen.com.kh/localnews/show_detail/21?token=MjVhZTU3Zj