អ្នក​ជំនួញ​បារម្ភ​អំពី​សុវត្ថិភាព​ក្រោយ​ការ​បាញ់​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ

ករណី​ឃាតកម្ម​ទៅ​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ​ កាល​ពី​សប្តាហ៍​មុន​បាន​ធ្វើ​ឲ្យ​មាន​ការ​តាមដាន​យ៉ាង​សកម្ម​ទាំង​ក្រុម​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង​មជ្ឈដ្ឋាន​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ហើយ​អ្វី​ដែល​បាន​បន្សល់​ទុក​ក្រោយ​ពី​ហេតុការណ៍​នេះ​ គឺ​ការ​ភ័យ​ខ្លាច​អំ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដែល​បាន​កំពុង​ដក់ជាប់​ក្នុង​ស្រទាប់​អ្នក​រកស៊ី​ខា្នត​តូច​ មធ្យម​ ដែល​កំពុង​ប្រកប​មុខ​របរ​ទទួល​ទាន​ក្នុង​ទី​ក្រុង​ភ្នំពេញ។​ … លោក ​កែម ឡី​ អ្នក​ស្រាវជ្រាវ​សង្គម​មាន​ប្រសាសន៍​ថា​ ឃាតកម្ម​នេះ​អាចជះ​ឥទ្ធិពល​និង​នាំ​ឲ្យ​អ្នក​ជំនួញ​ធំៗ​ដែល​បាន​មក​វិនិយោគ​នៅ​ស្រុក​ខ្មែរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​ដែល​ឃើញ​កម្ពុជា​នៅ​តែ​មាន​ការ​បាញ់​សម្លាប់​ក្រៅ​ច្បាប់​នៅ​ឡើយ។​ … លោក​ ខេង ទីតូ​ អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​មាន​ប្រសាសន៍​ថា​ សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​ជន​សង្ស័យ​រួច​ហើយ ​តែ​លោក​មិន​បាន​អត្ថាធិប្បាយ​លម្អិត​ទេ​ដោយ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ស៊ើប​អង្កេត​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច៕

ហេង រស្មី
http://khmer.voanews.com/content/cambodia-businessman-scared-after-killing/2536406.html