ADB ៖ កម្ពុជាមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើសម្រាប់សហគមន៍សេដ្ឋកិច្ចអាស៊ាន
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានលើកឡើងថា កម្ពុជាកំពុងត្រៀមខ្លួនបានយ៉ាងប្រសើរសម្រាប់បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននៅដំណាច់ឆ្នាំ ២០១៥។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវតែពន្លឿនកំណែទម្រង់របស់ខ្លួន ដើម្បីលើកកម្ពស់តម្លាភាព និង ភាពអាចជឿជាក់បាននៃប្រព័ន្ធបទដ្ឋានគតិយុត្តិរបស់ខ្លួនទើបអាចលើកទឹកចិត្តឲ្យមានការវិនិយោគកាន់តែច្រើនទៀតបាន។ ADB ក៏បានលើកឡើងពីបញ្ហាពុករលួយ និង ការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងដែលរដ្ឋាភិបាលកម្ពុជាត្រូវតែដោះស្រាយជាអាទិភាពផងដែរ។ នៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃពុធទី ២៣ មេសានេះ ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADBបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនដែលកម្ពុជាត្រូវតែដោះស្រាយដើម្បី សម្រេចបាននូវសហគមន៍សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥ខាងមុខ។បញ្ហាទាំងនោះរួមមានរដ្ឋាភិបាលត្រូវពន្លឿនកំណែទម្រង់ របស់ខ្លួន ដើម្បីលើកកម្ពស់តម្លាភាព និង ភាពអាចជឿជាក់បាននៃប្រព័ន្ធបទដ្ឋានគតិយុត្តិរបស់ខ្លួនទើបអាច លើកទឹកចិត្តឲ្យមានការវិនិយោគកាន់តែច្រើន។ម្យ៉ាងទៀត បញ្ហាអំពើពុករលួយ និង ការអនុវត្តប្រឆាំងនឹងការប្រកួតប្រជែងក៏រដ្ឋាភិបាលត្រូវតែដោះស្រាយជា ចាំបាច់ផងដែរ។ ADB ក៏បានឲ្យដឹងផងដែរថា ដើម្បីទាញប្រយោជន៍នានាពីសហគមន៍សេដ្ឋកិច្ចអាស៊ាននោះ ប្រទេសកម្ពុជាចាំបាច់ត្រូវតែវិនិយោគបន្ថែមទៀតលើការអប់រំ និងសុខភាព។ក្រៅតែពីអាចកាត់បន្ថយវិសមភាពផ្នែកសង្គម និងវិសមភាពផ្នែកទ្រព្យធនដោយផ្ទាល់ ការវិនិយោគបែបនេះនឹងផលិតនូវកម្លាំងពលកម្មដែលកាន់តែមានសមត្ថភាព ក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការដើម្បីសម្រេចកំណើន និង ក្នុងការសម្របខ្លួនទៅតាមបំលាស់ប្តូរសំខាន់ៗដែលកើតឡើងផ្ទាល់ ដោយសារតែសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ជុំវិញការលើកឡើងរបស់ធនាគារADBនេះ មន្ត្រីក្រុមប្រឹក្សាសេដ្ឋកិច្ចអាស៊ាន(AEC) និង ក្រសួងពាណិជ្ចកម្មមិនអាចទាក់ទងសូមការអត្ថាធិប្បាយបាននោះទេនៅ ព្រឹកថ្ងៃពុធនេះ។ …
វណ្ណ សុគន្ធា
http://www.khmer.rfi.fr/cambodia-adb-said-cambodia-had-many-tasks-to-do-for-ace-23-04-2014