ADB​ ៖​ កម្ពុជា​មាន​កិច្ចការ​ជា​​ច្រើន​​ទៀត​​ដែល​​ត្រូវ​​ធ្វើ​​សម្រាប់​​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​​ហៅ​​កាត់​​ថា​ A​D​B​ បាន​​លើក​ឡើង​ថា​ កម្ពុជា​​កំពុង​​ត្រៀម​ខ្លួន​​បាន​​យ៉ាង​​ប្រសើរ​​សម្រាប់​​បង្កើត​​សហគមន៍​​សេដ្ឋកិច្ច​​អាស៊ាន​​នៅ​​ដំណាច់​ឆ្នាំ​ ២០១៥។​ ក៏ប៉ុន្តែ​​រដ្ឋា​ភិ​បាល​​កម្ពុ​ជា​​ចាំបាច់​​ត្រូវ​តែ​​ព​ន្លឿ​ន​​កំណែទម្រង់​​របស់​ខ្លួន​ ដើម្បី​​លើក​កម្ពស់​​តម្លាភាព​ និង​ ភាព​​អាច​​ជឿជាក់​​បាន​​នៃ​​ប្រព័ន្ធ​​បទដ្ឋាន​​គតិ​យុត្តិ​​របស់​​ខ្លួន​​ទើប​​អាច​​លើក​ទឹក​ចិត្ត​​ឲ្យ​​មាន​ការ​​វិនិ​យោគ​​កាន់​តែ​ច្រើន​​ទៀត​​បាន​។ ADB​ ក៏​បាន​​លើក​ឡើង​​ពី​​បញ្ហា​​ពុករលួយ​ និង​ ការ​អនុវត្ត​​ប្រ​ឆាំង​នឹង​​ការ​ប្រកួត​ប្រជែង​​ដែល​​រដ្ឋាភិបាល​​កម្ពុជា​​ត្រូវ​តែ​​ដោះ​ស្រាយ​​ជា​​អាទិភាព​​ផង​ដែរ​។ នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ២៣ មេសា​នេះ ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADBបានលើកឡើង​ពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កម្ពុជា​ត្រូវតែ​ដោះស្រាយ​ដើម្បី ​សម្រេច​បាន​នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ ២០១៥ខាងមុខ។បញ្ហា​ទាំងនោះ​រួមមាន​រដ្ឋាភិបាល​ត្រូវ​ព​ន្លឿ​ន​កំណែទម្រង់​ របស់ខ្លួន ដើម្បី​លើកកម្ពស់​តម្លាភាព និង ភាព​អាច​ជឿជាក់​បាន​នៃ​ប្រព័ន្ធ​បទដ្ឋាន​គតិយុត្តិ​របស់​ខ្លួន​ទើប​អាច​ លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​កាន់តែច្រើន។ម្យ៉ាងទៀត បញ្ហា​អំពើពុករលួយ និង ការអនុវត្ត​ប្រឆាំងនឹង​ការប្រកួតប្រជែង​ក៏​រដ្ឋាភិបាល​ត្រូវតែ​ដោះស្រាយ​ជា​ ចាំបាច់​ផងដែរ។ ADB ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ដើម្បី​ទាញ​ប្រយោជន៍​នានា​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នោះ ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវតែ​វិនិយោគ​បន្ថែមទៀត​លើ​ការអប់រំ និង​សុខភាព។ក្រៅតែពី​អាច​កាត់បន្ថយ​វិសមភាព​ផ្នែក​សង្គម និង​វិសមភាព​ផ្នែក​ទ្រព្យធន​ដោយផ្ទាល់ ការវិនិយោគ​បែប​នេះ​នឹង​ផលិត​នូវ​កម្លាំង​ពលកម្ម​ដែល​កាន់​តែមាន​សមត្ថភាព​ ក្នុង​ការចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​​ដំណើរការ​ដើម្បី​សម្រេច​កំណើន និង ក្នុងការ​សម្រប​ខ្លួន​ទៅតាម​បំលាស់​ប្តូរ​សំខាន់​ៗ​ដែល​​កើតឡើង​ផ្ទាល់​ ដោយសារតែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ ជុំវិញ​ការលើកឡើង​របស់​ធនា​គារ​ADBនេះ មន្ត្រី​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​អាស៊ាន(AEC) និង ក្រសួង​ពា​ណិ​ជ្ចក​ម្ម​មិនអាច​ទាក់ទង​សូម​ការអត្ថាធិប្បាយ​បាន​នោះទេ​នៅ​ ព្រឹក​ថ្ងៃ​ពុធ​នេះ។ ...

វណ្ណ សុគន្ធា
http://www.khmer.rfi.fr/cambodia-adb-said-cambodia-had-many-tasks-to-do-for-ace-23-04-2014