រោងចក្រ​នៅ​ កម្ពុជា​ ប្រឈម​ហានិភ័យ​ដោយ​ប្រើ​សូ​ហ្វ​វែ​រ​លួច​ចម្លង​

​ស្ថាប័ន​សេវា​ព័ត៌មានវិទ្យា​ (IT)​ បាន​ព្រមាន​កាលពី​ម្សិលមិញ​ថា​ រោងចក្រ​ផលិត​របស់​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​ពី​ការ​រាំង​ខ្ទប់​ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក​ពី​បទ​ប្រើប្រាស់​សូ​ហ្វ​វែ​រ​លួច​ចម្លង​។​ ​ថ្លែង​នៅ​ក្នុង​សិក្ខាសាលា​មួយ​នៅ​ទីក្រុង​ ភ្នំពេញ​ កាលពី​ថ្ងៃ​ពុធ​លោក​ Michael​ Mudd​ អគ្គលេខាធិការ​នៅ​សម្ព័ន្ធ​កម្មវិធី​កុំព្យូទ័រ​បើកចំហ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ (Asia-Pacific​ Open​ Computer​ Computing​ Alliance)​ ដែល​សមាជិក​ជា​ច្រើន​គឺជា​ក្រុមហ៊ុន​បង្កើត​សូ​ហ្វ​វែ​រ​ឈានមុខ​គេ​របស់​ពិភពលោក​រួម​ទាំង​ក្រុមហ៊ុន​ Microsoft​ បាន​ឲ្យ​ដឹង​ថា​ សហរដ្ឋអាមេរិក​ កំពុង​ប្រើប្រាស់​ច្បាប់​ប្រកួតប្រជែង​ដើម្បី​ចាត់វិធានការ​លើ​ក្រុមហ៊ុន​បរទេស​ក្នុង​ការ​ប្រើប្រាស់​សូ​ហ្វ​វែ​រ​មិន​មាន​អាជ្ញាប័ណ្ណ​។​ … ​លោក​ Peter​ Fowler​ អនុព័ន្ធ​ផ្នែក​ IP​ សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ការិយាល័យ​យីហោ​ និង​ប៉ាតង់​ អា​មេ​រិ​ក​ បាន​ថ្លែង​ថា​ មេធាវី​ អា​មេ​រិ​ក​ ជំពាក់​គុណ​ចំពោះ​ម្ចាស់​ឆ្នោត​ដែល​ចង់​ការពារ​ការងារ​ ក្នុងស្រុក​ និង​អាច​ប្រើប្រាស់​ច្បាប់​ដើម្បី​ធានា​ដល់​ភាព​ «​ស្មើភាព​គ្នា​»​ សម្រាប់​ការ​ប្រកួតប្រជែង​បរទេស​។​ …​

Daniel de Carteret
http://www.postkhmer.com/business/business/111231-2014-02-27-02-00-25