ការហែក្បួនរបស់ខ្មែរកម្ពុជាក្រោមត្រូវបានរាំងផ្លូវមិនឲ្យធ្វើការតវ៉ានៅស្ថានទូតវៀតណាម
ព្រះសង្ឃខ្មែរកម្ពុជាក្រោម និងអ្នកគាំទ្ររាប់ពាន់អង្គ-នាក់ បានហែក្បួនទូទាំងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីដាក់ញត្តិនៅស្ថានទូតចំនួនប្រាំមួយដោយមានការរារាំងបន្តិចបន្តួច មុនពេលពួកគេហែទៅដល់ចំណុចស្ថានទូតវៀតណាម ដែលជាគោលដៅចុងក្រោយរបស់ពួកគេដោយមានរបាំងបិទផ្លូវ និងនគរបាលបង្ក្រាបបាតុកម្មឈរត្រៀបត្រានៅទីនោះ។ ក្រុមតវ៉ាដែលនាំមុខដោយព្រះសង្ឃប្រមាណ២០០អង្គ និងលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមនេះ កំពុងព្យាយាមទាមទារឲ្យស្ថានទូតវៀតណាមធ្វើការកែតម្រូវ ឬសូមអភ័យទោស។ កាលពីខែមិថុនា លោក ត្រាន វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជាបានមានប្រសាសន៍ថា បណ្តាខេត្តនៅកម្ពុជាក្រោមជាកម្មសិទ្ធិរបស់វៀតណាមជាយូរមកហើយ ពោលគឺតាំងពីមុនបារាំងកាត់ខេត្តទាំងនោះឲ្យទៅពួកគេជាផ្លូវការនៅក្នុងឆ្នាំ១៩៤៩ទៅទៀត។ …
ម៉ិច ដារ៉ា និង ម៉ាតត៍ ប្លូមប៊ឺហ្គ
http://www.cambodiadailykhmer.com/news/17440/