ដីមួយផ្នែកស្រុកមុខកំពូល ខេត្តកណ្តាល កាត់ចូលក្រុងភ្នំពេញ
ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យមានការកែសម្រួលព្រំប្រទល់ដីរវាងរាជធានីភ្នំពេញនិងខេត្តកណ្តាលដោយកាត់យកផ្ទៃដីមួយផ្នែកនៃឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាល ទៅឲ្យសង្កាត់ចំនួន ២ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១១ ខែវិច្ឆិកា និងត្រូវបានចែកផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា បានត្រាស់បង្គាប់ដល់ប្រមុខរាជរដ្ឋាភិបាល កាត់យកផ្ទៃដីមួយផ្នែករបស់ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ទៅឲ្យសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ។ …
ប៉ិច សុធារី
http://bit.ly/2h0PKIY