ការនាំចូល​សាច់ និង​ទំនិញ​បង្កក​ពី​ឥណ្ឌា​ ត្រូវបាន​អនុញ្ញាត​ឡើងវិញ

កម្ពុជា​បាន​សម្រេច​លើក​ចេញ​នូវ​បម្រាម​នាំចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ ដែល​អាចមាន​ហានិភ័យ​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា បន្ទាប់ពី​បាន​ពិនិត្យឃើញ​ថា ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៅ​ប្រទេស​ឥណ្ឌា​ មាន​ភាពធូរស្រាល និង​លទ្ធផល​នៃ​ការធ្វើ​តេស្ត​លើ​សាច់​បង្កក​នាំចូល​ពី​ឥណ្ឌា​កន្លងមក គឺ​អវិជ្ជមាន​មេរោគ​កូវីដ​ ១៩ ទាំងអស់​។ …

ហ៊ឹន ពិសី
https://www.postkhmer.com/business/2021-06-21-1050-218551.html