ចំនួនប្រជាជន​បាន​កើន​ដល់​ជាង ១៥ លាន​នាក់ ត្រឹម​ដើម​ឆ្នាំ ២០១៩ តាម​តួលេខ​បណ្តោះ​អាសន្ន

តួលេខ​បណ្តោះ​អាសន្ន​នៃ​ការធ្វើ​ជំរឿនពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា ​គិត​ត្រឹម​ថ្ងៃទី ៣ ​ខែ មីនា ​ឆ្នាំ ២០១៩ ​ប្រជាជន​សរុប​មាន​ចំនួន ​១៥ ២៨​៨ ៤៨៩ នាក់​ ក្នុងនោះ​មាន​ប្រុស​ ៧ ៤១៨ ៥៧៧ នាក់​ និង​ស្រី​ ៧ ៨៦៩ ៩១២​ នាក់ ។ បើ​ប្រៀបធៀប​នឹង​តួលេខ​ជំរឿន​ឆ្នាំ ២០០៨ ​ប្រជាជន​កម្ពុជាបាន​កើនឡើង​ប្រមាណ​ជាង​ ១ លាន​ ៨ សែន​នាក់​ ឬ​ស្មើ​ ១៤,១ ភាគរយ​ប៉ុណ្ណោះ ​ក្នុង​រយៈពេល​ ១១​ ឆ្នាំ​កន្លងមក​នេះ។ ឧបនាយក​រដ្ឋមន្ត្រី​ លោក​ ស ខេង ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ​និង​ជា​ប្រធាន​គណៈ កម្មាធិការ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ បាន​ថ្លែង​ក្នុង​ឱកាស​​ប្រកាស​លទ្ធ​ផល​បណ្តោះអាសន្ន​ ពី​ម្សិលមិញ​ថា​ ចំនួន​ប្រជាជន​កម្រិត​ថ្នាក់​ជាតិ​មាន​និន្នាការ កើន​ឡើង​យឺត​ ដោយសារតែ​អត្រា​ផ្តល់​កំណើត​ និង​អត្រាកំណើន​ប្រជាជន ​មាន​ការ​ថយ​ចុះ។ ​…

ឡុង គីមម៉ារីតា
https://bit.ly/2M6XDf8