ចំនួនប្រជាជនបានកើនដល់ជាង ១៥ លាននាក់ ត្រឹមដើមឆ្នាំ ២០១៩ តាមតួលេខបណ្តោះអាសន្ន
តួលេខបណ្តោះអាសន្ននៃការធ្វើជំរឿនពលរដ្ឋទូទាំងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៩ ប្រជាជនសរុបមានចំនួន ១៥ ២៨៨ ៤៨៩ នាក់ ក្នុងនោះមានប្រុស ៧ ៤១៨ ៥៧៧ នាក់ និងស្រី ៧ ៨៦៩ ៩១២ នាក់ ។ បើប្រៀបធៀបនឹងតួលេខជំរឿនឆ្នាំ ២០០៨ ប្រជាជនកម្ពុជាបានកើនឡើងប្រមាណជាង ១ លាន ៨ សែននាក់ ឬស្មើ ១៤,១ ភាគរយប៉ុណ្ណោះ ក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ។ ឧបនាយករដ្ឋមន្ត្រី លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជំរឿនទូទៅប្រជាជននៅកម្ពុជា បានថ្លែងក្នុងឱកាសប្រកាសលទ្ធផលបណ្តោះអាសន្ន ពីម្សិលមិញថា ចំនួនប្រជាជនកម្រិតថ្នាក់ជាតិមាននិន្នាការ កើនឡើងយឺត ដោយសារតែអត្រាផ្តល់កំណើត និងអត្រាកំណើនប្រជាជន មានការថយចុះ។ …
ឡុង គីមម៉ារីតា
https://bit.ly/2M6XDf8