KNPG ទទួល​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់ស​បន្ត​ពី SIBELCO

ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន ឯ.ក (KNPG Investment) ​បាន​ទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ក្នុងការ​វិនិយោគ​លើ​អាជីវកម្ម​រ៉ែ​ខ្សាច់​ស្រុក​គិរីសាគរ ខេត្ត​កោះកុង​។ ការទទួល​សិទ្ធិ​អាជីវកម្ម​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​ខ្សាច់ស​បន្ត​ពី​ក្រុមហ៊ុន SIBELCO (Cambodia) Company Limited​។ លោក អ៊ុក ភ័ក្ត្រា អភិបាលរង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​ ១៣ ឧសភា បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​លទ្ធផល​ដំណើរការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​សម្រាប់​គម្រោង​អាជីវកម្ម​រ៉ែ​ខ្សាច់ស ស្ថិតក្នុង​ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ​របស់​ក្រុមហ៊ុន ខេអិនភីជី អ៊ិនវេសម៉ិន តាម​អនឡាញ​។ …

ធូ វិរៈ
https://bit.ly/342D3nd