តុលាការ​ដោះលែង​បុរស​ពីរ​នាក់​​ក្នុង​ចំណោម​បុរសបីនាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ធ្វើ​ឃាត​អ្នក​កាសែត​

អគ្គ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្រចេះ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​ដោះ​លែង​បុរស​ពីរ​នាក់​ក្នុង​ចំណោម​បុរស​បី​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ឃាត​លោក តាំង ទ្រី អ្នក​យក​ព័ត៌មាន​អាយុ​៤៩​ឆ្នាំ​​កាលពី​ខែ​តុលា​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​បុរស​ទី៣​បាន​ប្រាប់​តុលាការ​ថា ខ្លួន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នេះ​តែ​ម្នាក់​ឯង។ យោង​តាម​សាក្សី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក តាំង ទ្រី ដែល​ជា​អ្នក​សរសេរ​ព័ត៌មាន​ឲ្យកាសែត​ក្នុង​ស្រុក​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ក្រចេះ ត្រូវ​គេ​បាញ់​ចំ​ថ្ងាស​នៅ​ម៉ោង​ប្រហែល​១រំលង​អធ្រាត្រ​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា នៅ​ក្នុង​ស្រុក​ស្នួល ខណៈ​កំពុង​ស៊ើបអង្កេត​លើ​​ការ​ផ្ដល់​ព័ត៌មាន​​ដែល​ថា មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​នោះ​។ …

សាំង​ សុឥន្ទរិទ្ធ
http://www.cambodiadailykhmer.com/news/21083/