កាត់​ផ្ទៃ​បឹងតាមោក​ជាង​ ៣៨ ​ហិកតា​ទៀត​ធ្វើការ​អភិវឌ្ឍ ខណៈ​សង្គម​ស៊ីវិល​បារម្ភ​ពី​ហានិភ័យ​គ្រោះទឹកជំនន់​លិច​ក្រុង

រដ្ឋាភិបាល​សម្រេច​កាត់​ផ្ទៃ​បឹងតាមោក​ទំហំ​ជាង​ ៣៨ ​ហិកតា​បន្ថែមទៀត ប្រគល់​ឲ្យ​ក្រសួង និង​ស្ថាប័នរដ្ឋ ព្រមទាំង​ឯកជន ដើម្បី​ធ្វើការ​អភិវឌ្ឍ នេះ​បើ​តាម​អនុក្រឹត្យ​ចំនួន​ ២ ចុះ​ថ្ងៃទី​ ១ កញ្ញា ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ពីថ្ងៃ​អាទិត្យ​។ សង្គម​ស៊ីវិល​សម្តែង​ការបារម្ភ ចំពោះ​ការបង្រួម​បឹង​នៅក្នុង​ក្រុង​ឲ្យ​រួម​តូច​នេះ ដោយសារ​វា​ប្រឈម​នឹង​ហានិភ័យ​គ្រោះទឹកជំនន់​លិចលង់​ទីក្រុង​។ បើតាម​អនុក្រឹត្យ​ទាំង​ ២ ​នៃ​ការសម្រេច​កាត់​ផ្ទៃ​បឹងតាមោក​ថ្មី​ចុងក្រោយ​នេះ អនុក្រឹត្យ​ ១ ​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ ១៥ ​ហិកតា ​នៃ​បឹងតាមោក​ឲ្យ​ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​។ អនុក្រឹត្យ​ ១ ​ទៀត​ធ្វើ​ប្រទានកម្ម​ផ្ទៃដី​ជាង​ ១៥ ​ហិកតា​ ជូន​ដល់​​ក្រសួង​អភិវឌ្ឍន៍ជនបទ​សម្រាប់​សង់​ទីស្នាក់ការ​ថ្មី និង​ផ្ទៃ​បឹង​ជាង​ ៨ ​ហិកតា​ទៀត​ត្រូវ​ប្រគល់ជូន​លោក សេង វុទ្ធី តំណាង​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ពន្ធ​ និង​អាករ​ផ្សេងៗ​ជា​បន្ទុក​របស់​រដ្ឋ​។ …

អោម ប៊ុនធឿន
https://bit.ly/2GwOCKS